ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងថ្មី៦០នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦០នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ដែលជាចំនួនកើនឡើងច្រើនរហូដល់ ៣៣នាក់ បើធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួនតែ ២៧នាក់នោះទេ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងនៅថ្ងៃនេះ សុទ្ធតែជាករណីនាំចូលពីប្រទេសថៃ ទាំងអស់ និងបានឆ្លងលើពលរដ្ឋនៅក្នុងស្រុកចុងកាល់, នៅក្រុងសំរោង និងឆ្លងលើពលនៅរដ្ឋមកពីខេត្តដទៃ រួមមានខេត្តសៀមរាប, ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងខេត្តព្រៃវែង ។

ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុប ចំនួន ២៨៦នាក់ ដែលភាគ ច្រើនបំផុតជាករណីឆ្លងនាំចូលមកពីប្រទេសថៃ ក្នុងចំណោមនោះ មានអ្នកជាសះស្បើយចំនួន ៩១នាក់ អ្នក កំពុងសម្រាកព្យាបាលចំនួន ១៩៤ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner