ខេត្តព្រះវិហារ ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញការឆ្លងជំងឺកូវីដ១៩ លើមនុស្សចំនួន ៨នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងធ្លាក់ចុះចំនួន២នាក់ បើធៀបនឹងថ្ងៃមិ្សលម៉ិញ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លង ថ្មី ៨នាក់នៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ, នៅស្រុកជាំ ក្សាន្ត, ស្រុកគូលែន និងពលរដ្ឋនៅក្នុងស្រុករវៀង ។

ខេត្តព្រះវិហារ គិតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ចំនួន៧៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៥នាក់  និងអ្នកជំងឺចំនួ ៤២នាក់ទៀត កំពុងទទួល ការព្យាបាល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner