លោក ប្រាជ្ញ ច័ន្ទ ត្រៀមឡើងកាន់តំណែងគជប ចាប់ពីថ្ងៃទី៣០មិថុនា (Video Inside)

ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ច័ន្ទ ត្រៀមនឹងចូលកាន់តំណែងចាប់ពីថ្ងៃទី ៣០មិថុនាខាងមុខនេះហើយ។

លោក ប្រាជ្ញ ច័ន្ទ ក្រោយការអនុម័តដោយមានសម្លេងគាំទ្រទាំងស្រុងពីរដ្ឋសភា  លោកបានចូលស្បថក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃព្រហស្បតិ៍ទី២៥មិថុនាសប្តាហ៍កន្លងមកនេះ។ មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់នៅ ថ្ងៃនេះថា លោក ប្រាជ្ញ ច័ន្ទ នឹងត្រូវចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពី ថ្ងៃទី៣០មិថុនាចុងខែនេះទៅ។

លោកប្រាជ្ញ ច័ន្ទ គឺជាអតីតមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ ដល់២០០១, ជាអភិបាលខេត្តបាត់ដំបងរវាងពីឆ្នាំ២០០១ ដល់២០១៣, ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្តនិងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការ សិទ្ធិមនុស្ស, ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រ ធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner