សត្វខ្លាលឿងមាស ប្រទះឃើញក្នុងតំបន់ព្រៃការពារធម្មជាតិកម្ពុជា (Video Inside)

ខ្លាលឿងមាសជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ត្រូវបានរកឃើញក្នុងតំបន់ការពារធម្មជាតិប្រទេស កម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧប សម្ព័ន្ធទី១នៃអនុសញ្ញាCITES។ សត្វខ្លាលឿងមាសដែលត្រូវគេរកឃើញក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជា នេះ គឺផ្អែកតាមទិន្នន័យរូបភាពនៃម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី។  

រដ្ឋលេខាធិការ ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា យោងតាមទិន្នន័យរូបភាពនិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់មន្ត្រីជំនាញ, ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិអាស៊ាននិងជាតំបន់ដែលសម្បូណ៌ជីវៈ ចម្រុះនោះ ប្រភេទសត្វកម្រត្រូវគេថតបាន តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារស្រាវជ្រាវនៃនាយក ដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ ដែលបានដាក់រយៈពេល៣ ខែរវាងពីខែមីនាដល់ខែឧសភា ឆ្នាំ ២០២១។

សត្វខ្លាលឿងមាស ភាគច្រើនជាសត្វរស់នៅក្នុងព្រៃស្រោង ឬព្រៃពាក់កណ្តាលស្រោង, ព្រៃល្បោះ ចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន, ភូមិភាគខាងជើង និងភូមិភាគនិរតីនៃប្រទេស កម្ពុជា។ មន្ត្រីបរិស្ថានបានថ្លែងដែរថា គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿង មាសនៅក្នុងដែនជម្រកសត្វព្រៃស្រែពក, ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយ នេះគឺសត្វខ្លាលឿងមាសដែលត្រូវ បានគេរកឃើញនៅឧទ្យានជាតិវីរៈជ័យដែលបង្ហាញថាសត្វខ្លាលឿងមាសបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុ ជាហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner