ខាន់ ចេសា ឈ្មះមេដាយមាស ក្នុងការប្រឡងជើងឯក នៅសហរដ្ឋអាមេរិក (Video Inside)

កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯក ថ្នាក់ជាតិសហរដ្ឋអាមេរិកឆ្នាំ២០២១។ ការប្រកួតដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ ២៦ខែមិថុនា នៅទីក្រុង Las Vegas ដោយមានអត្តពលិកចូលរួមប្រមាណជាង៤ពាន់នាក់ និងប្រកួតលើវិញ្ញាសា ជាច្រើន ។

កញ្ញា ខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយនាងបានចាប់ឆ្នោតឈរចាំនៅវគ្គ ពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ មុនយកឈ្នះគូប្រកួតក្នុងលទ្ធផល ៧-០ពិន្ទុ ដើម្បីបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ ។ កញ្ញា ខាន់ ចេសា កីឡាការិនីកូនកាត់ខ្មែរអាមេរិករួបនេះ បានផ្ដួលគូប្រកួតជាមួយការប្រើបច្ចេកពិសេសស្នៀតកាច់ខ្លេ រហូតត្រូវ បានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត និងធ្វើឲ្យរូបបានបានក្លាយជាម្ចាស់មេដាយមាសពិភពលោក។

កញ្ញា ខាន់ ចេសា អាយុ១៩ឆ្នាំ បានថ្លែងពីទីក្រុង Las Vegas ក្រោយបញ្ចប់ការប្រកួតថា រូបនាង «ពិតជាសប្បាយ ចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុតពីជំងឺកូវីដ-១៩ ឆាប់ៗដែរ ។» កញ្ញាខាន់ ចេសាបានថ្លែងបន្តថា កញ្ញាសង្ឃឹមថា ការប្រកួតកីលាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងតែបន្ដធ្វើ» ហើយ កញ្ញា «កំពុងរង់ចាំយ៉ាងអន្ទះសាក្នុងការធ្វើដំណើរទៅកម្ពុជា ដើម្បីប្រកួតតំណាងកម្ពុជា» ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner