ការចាក់វ៉ាក់សាំងលើពលរដ្ឋ កើនជាង៤លាននាក់ហើយ (Video Inside)

កំណើនការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ បានបន្តកើនឡើងថែមទៀត ដែលតួលេខបានបង្ហាញថានៅទូទាំង ប្រទេសចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបានកើនចំនួនជាង៤១ភាគរយហើយក្នុងចំណោមគម្រោង ចាក់១០លាននាក់នៅទូទាំងប្រទេស។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨មិថុនាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន១ម៉ឺន៩ពាន់៧៥១នាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៩សែន៣ម៉ឺន៨ពាន់១៤៤នាក់។ តួលេខ នេះនៅមិនទាន់រាប់បញ្ចូលចំនួនមនុស្សដែល ទើបបានចាក់រួចក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះឡើយ។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្ត កណ្តាលនៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។

របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រូពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង បានចំនួនមនុស្ស៤១ម៉ឺន៥ពាន់៥៥៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner