មនុស្ស២នាក់ស្លាប់ និង២នាក់រងរបួស ដោយសារគ្រោះធម្មជាតិ (Video Inside)

គ្រោះធម្មជាតិ បានធ្វើឲ្យមនុស្ស៤នាក់ស្លាប់និងរបួសនិងបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១៩៨ខ្នង នៅក្នុង ខេត្តបាត់ដំបង។ ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងស្រុក ចំនួន៤គឺ ស្រុកសង្កែ ,ស្រុករុក្ខគីរី, ស្រុកឯកភ្នំ និងស្រុកមោងឬស្សី។

សមត្ថកិច្ចបានរៀបរាប់បញ្ជាក់ថា នៅស្រុក សង្កែ គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្រ្តាក់ បានធ្វើអោយរបើកដំបូលផ្ទះចំនួន ១៦ខ្នង, និងក្មេងស្រីម្នាក់ បានរងរបួស ស្រាល ។ នៅស្រុករុក្ខគីរី គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះខូចខាតចំនួន២៤ខ្នង, ចំណែកនៅស្រុកឯកភ្នំ ភ្លៀងនាំខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង និងស្ត្រី២បានស្លាប់ដោយសារតែរន្ទះបាញ់និង ម្នាក់ទៀតរងរបួស, និងករណីគ្រោះធម្មជាតិនៅក្នុងស្រុកមោងប្ញស្សី ភ្លៀងនិងខ្យល់កន្រ្តាក់ ធ្វើឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន១៣៨ខ្នង,​ របើកដំបូល ១៣៥ខ្នង, ធ្លាក់ជើងតាង២ខ្នង ដើមឈើបាក់រលំសង្កត់ផ្ទះ១ខ្នង។

ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុង សប្តាហ៍នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner