ប្រធានសហព័ន្ធកីឡាអត្តពលកម្មថ្មី បានដាក់គោលដៅ ៣ធំៗ ឈានទៅដណ្តើមមេដាយឲ្យបានពីស៊ីហ្គេម ឆ្នាំ ២០២៣

ឯកឧត្តម សំហេង បុរស ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិថ្មី បន្តពីឯកឧត្តម ឯកឧត្តម អ៊ុក សិទ្ធិជាតិ ប្រធានអាណត្តិចាស់ ដែលបានលាលែង ដោយសារជាប់ភារៈកិច្ច ។


ក្នុងនាមជាប្រធានសហព័ន្ធអាណត្តិទី៧ ឯកឧត្តម សំហេង បុរស បានប្តេជ្ញាចិត្តខ្ពស់ ដោយបានធំៗចំនួន៣ គឺទី១ ធ្វើយ៉ាង ណា បណ្តុះធនធានអត្តពលិកកីឡាអត្តពលកម្មឲ្យមានលទ្ធភាពស្វែងរកមេដាយឲ្យបានជូនកម្ពុជានៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ,ទី២ ផលិតធនធានល្អៗពីសាលារៀន ចាប់ពីបឋមសិក្សាធ្វើយ៉ាងណាបណ្តុះស្មារតីឲ្យពួកគេមានឆន្ទៈស្រលាញ់ចាប់យកអត្តពលកម្មជា ជាកីឡាក្នុងដួងចិត្ត និងទី៣ បណ្តុះស្មារតីឲ្យយុវជន និងប្រជាពលរដ្ឋចូលរួមគាំទ្រសកម្មភាពដោយការហ្វឹកហាត់អត្តពលកម្មឲ្យបាន១០ម៉ឺននាក់ ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ។

ឯកឧត្តមប្រធាន ពន្យល់ថា ទិសដៅធំៗចំនួន៣នេះ វាពិតជាលំបាកខ្លាំងណាស់ ក្នុងការបោះជំហានទៅរកភាពជោគជ័យ ប៉ុន្តែយើងជៀសមិនផុតឡើយ ដូច្នោះយើងត្រូវរួមគ្នាទាំងកីឡាករ និងបណ្តាក្លិបទាំងអស់ត្រូវខិតខំជួយជ្រោមជ្រែង ដើម្បីសម្រេចគោលដៅនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះថាបើគ្មានមេដាយពិតជាអាម៉ាសណាស់ ។


សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញ អាណត្តិទី៧នេះ មានសមាសភាពសមាជិកប្រតិបត្តិ ដឹកនាំដោយ ឯកឧត្តម សំហេង បុរស ជាប្រធាន អមដោយអនុប្រធាន២រូប គឺឯកឧត្តម ផៃ សុខ និងលោក ដាំ ភិរម្យ លោក ហ៊ុន បុរី ជាអគ្គលេខាធិការ ព្រមទាំងសមាជិកចំនួន១០រូបផ្សេងទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner