ខេត្តសៀមរាប ឆ្លងថ្មី១៤៤ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន១៤៤នាក់ និងមនុស្សស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នេះជាតួលេខឆ្លងខ្ពស់កើនជាងម្សិលមិញចំនួន៥៣នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីទាំងនោះ គឺជាអ្នករស់នៅក្រុងសៀមរាប៨៥នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តព្រះវិហារម្នាក់, ស្រុកជីក្រែងម្នាក់, ស្រុកបន្ទាយស្រី២នាក់, ស្រុកពួក៥នាក់, ស្រុកអង្គរធំ២នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់, មកពី ខេត្តបន្ទាយមានជ័យ៣នាក់ និងមកពីប្រទេសថៃ៤១នាក់។ ចំណែកការស្លាប់ម្នាក់នៅថ្ងៃនេះ បានកើតលើស្ត្រី អាយុ៦៩ឆ្នាំក្នុងក្រុងសៀមរាប។

ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៦៥៤នាក់, ព្យាបាល ជាសះស្បើយចំនួន៦០៥នាក់និងស្លាប់១៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner