មនុស្ស៣នាក់ស្លាប់ នៅស្រុកខ្សាច់កណ្តាល ដោយសារការពុលស្រា (Video Inside)

ករណីមានមនុស្សស្លាប់ដោយសារការសង្ស័យពុលស្រាកើតឡើងនៅក្នុងខេត្តកណ្តាល បានប្រញាប់ឲ្យ ក្រុម ជំនាញចុះស្រាវជ្រាវពិនិត្យរកមូលហេតុដែលជាប់ពាក់ព័ន្ធ។ មនុស្ស៣នាក់បានស្លាប់ ដែលគេសង្ស័យថា បណ្ដាលមកពីពុលស្រាសក្នុងហេតុការណ៍តាំងពីថ្ងៃទី៣កក្កដា នៅចំណុចភូមិលើ ឃុំកោះចូរ៉ាម នៃស្រុកខ្សាច់ កណ្តាល។

ជនរងគ្រោះទាំង៣នាក់គឺជាកសិករ រួមមានឈ្មោះ ម៉ែន សាន អាយុ៤៦ឆ្នាំ, ឈ្មោះ ហាក់ គឺមស្រ៊ី អាយុ៤២ឆ្នាំ និងឈ្មោះ ជួន ប៉ុន អាយុ៦២ឆ្នាំ។ កសិករទាំង៣ ត្រូវគេរាយការណ៍ថាបានស្លាប់ក្រោយការផឹកស្រា ដែលគេសង្ស័យថាបានរងការពុល។

មន្រ្តីជំនាញកាលពីថ្ងៃទី៥កក្កដា​បានប្រមូលគំរូសំណាកស្រាស និងស្រាថ្នាំ នៅទីតាំងលក់ផ្សេង គ្នាក្នុង ឃុំស្វាយរមៀត, ឃុំកោះចូរ៉ាម និងឃុំតាឯក នៃស្រុកខ្សាច់កណ្តាល ដែលគេសង្ស័យ ថា បានបណ្តាលឱ្យប្រជាពលរដ្ឋបានស្លាប់ ។ ប៉ុន្តែនៅមិនទាន់មានលទ្ធផលបញ្ជាក់ការស្រាវជ្រាវនោះទេ។

ក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ត្រូវគេរាយការណ៍ជុំវិញបានស្លាប់ដោយសារពុលស្រាស និង ស្រាថ្នាំ រួមមាននៅស្រុកល្វាឯម ខេត្តកណ្តាល, នៅខេត្តកំពត, នៅខេត្តព្រៃវែង និងចុងក្រោយនេះនៅក្នុង ស្រុកខ្សាច់កណ្តាល។ ការពុលស្រាដែលរកឃើញកន្លងមកត្រូវគេនិយាយថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេសដោយសារធាតុមេតាណុលក្នុងស្រាមានកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាតឲ្យមានជាតិមេតាណុលនោះត្រឹមតែក្រោម០.២%តែប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner