កម្ពុជាតាមដានសំណង់់ប្រាសាទថ្មីមួយ កសាងក្នុងប្រទេសថៃ ដែលគេចោទថាមានលំនាំពីប្រាសាទអង្គរខ្មែរ (Video Inside)

ការធ្វើសំណង់ប្រាសាទថ្មីមួយ នៅក្នុងប្រទេសថៃជាមួយការចោទប្រកាន់ថាបានយកលំនាំតាមប្រាសាទអង្គរវត្ត ខ្មែរ បានប្រញាប់ឲ្យក្រសួងវប្បធម៌ នៃប្រទេសកម្ពុជាបានចាត់ក្រុមតាមដាននិងធ្វើការស៊ើបអង្កេត។

សេចក្តីរាយ ការណ៍ពីប្រទេសថៃ បានបញ្ជាក់ថាសំណង់ប្រាសាទថ្មីនៅខេត្តខេត្តបុរីរាំនោះ មិនបានយកលំនាំតាមប្រាសាទ បុរាណខ្មែរនោះទេ និងក្រុមស្ថាបត្យករប្រាសាទ ក៏បានស្វាគមន៍មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាដើម្បីការចុះ ចុះពិនិត្យដោយផ្ទាល់ក្នុងករណីមានការមន្ទិលសង្ស័យ។

ក្រសួងវប្បធម៌កម្ពុជាបានថ្លែងថា ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលព័ត៌មានជាបឋមមួយចំនួន ដោយមានការបញ្ជាក់ថា សំណង់ប្រាសាទនោះជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀតដែល មានភាពចម្រុះគ្នា, ជាទីប្រតិស្ថាននៃ ព្រះពុទ្ធរូបសម្រាប់បូជា, ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណង បូឡាយ, ឃុំបានស៊ិង ស្រុកណារ៉ង ខេត្តបុរីរាំ ។

សំណង់នោះធ្វើពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុង បង្កប់ ដែកពីខាងក្នុង។ ទី២ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារប្លង់ សំណង់នានា ព្រះចៅអធិការវត្តនៅទីនោះ បាន បញ្ជាក់ថា ការកសាងប្រាសាទនោះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នានឹង ប្រាសាទអង្គរវត្ត ឬប្រាសាទ បុរាណណាមួយ នៅក្នុងប្រទេសកម្ពុជានោះឡើយ ពោលគឺសាងសង់តាមគំនូស ប្លង់ដោយខ្លួនឯង និងរចនាតាម ស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមាននៅក្នុងតំបន់របស់ខ្លួន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner