ខេត្តសៀមរាប ឆ្លងថ្មី៥១នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន១០៩នាក់ ប្រៀបធៀបនឹងម្សិលមិញ ។ កាលពីថ្ងៃអង្គារម្សិលមិញ ខេត្តសៀម រាប បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៦០នាក់ ។

យោងតាមរដ្ឋបាលខេត្ត ករណីរកឃើញឆ្លងថ្មីនៅថ្ងៃនេះ រួមមានការឆ្លងលើពលករមកពីប្រទេសថៃចំនួន១៩នាក់ និង ៣២នាក់ ដទៃទៀត ជាករណីឆ្លងពីក្នុងសហគមន៍ ។ អ្នកជំងឺកូវីដ១៩ ថ្មីទាំង ៥១នាក់នោះ ជាពលរដ្ឋនៅក្រុងសៀមរាប ២៨នាក់, ប្រាសាទបាគង ៣នាក់, ក្រឡាញ់ ម្នាក់, ស្រុកពួក ៣នាក់, ស្រុកជីក្រែង ១៣នាក់, ស្រុកសូទ្រនិគម ម្នាក់, និងនៅស្រុកស្រីស្នំ ២នាក់ ។

ខេត្តសៀមរាប គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ៨៦៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦១៤នាក់ និងមានអ្នកស្លាប់ចំនួន ១៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner