ខេត្តប៉ៃលិន ឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅ ថ្ងៃនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ប៉ុន្តែមកពីតំបន់ផ្សេងបម្រុងនឹងចូលខេត្តមានចំនួន ៥នាក់ និង៥នាក់ ទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទសថៃ ។ អ្នកជំងឺទាំង ១០នាក់នោះ ពលរដ្ឋមានអាសយដ្ឋាននៅ ក្នុងក្រុងប៉ៃលិន ម្នាក់,  ខេត្តបាត់ដំបង ៥នាក់, រាជធានីភ្នំពេញ ២នាក់, ខេត្តព្រៃវែង ម្នាក់ និងខេត្តបន្ទាយមានជ័យ ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner