កូនទម្លាយរឿងថោកទាបរបស់ឪពុកចិត្ត អប្រិយចាប់រំលោភ សម្រេចបាន៤លើក តាំងពីឆ្នាំ២០១៨
កណ្តាល៖ ពិតជាដូចពាក្យចាស់ពោលថា មនុស្សដែលល្មោភឥណ្ហាហើយ មិនគិតអ្វីទាំងអស់សូម្បីតែកូនខ្លួនឯងក៏ដាច់ចិត្តរំលោភទាំងរូបភាពព្រៃផ្សៃ។ ជាក់ស្តែងឪពុកចិត្តអប្រិយម្នាក់បានធ្វើសកម្មភាពរំលោភកូនឯងសម្រេចបាន៤លើក ទើបបែកធ្លាយត្រូវនគរបាលចាប់វាយខ្នោះ ដោយសារកូនស្រីទ្រាំ និងទង្វើរថោបទាបរបស់ឪពុកធ្វើមកលើខ្លួន ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីនៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ រ៉ា សុដាណេ ភេទស្រី អាយុ១០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរលក់ដូរ ត្រូវជាឪពុកបង្កើតជនរងគ្រោះ។ តាមការបំភ្លឺពីជនរងគ្រោះឈ្មោះរ៉ា សុដាណេ ភេទស្រី ថា៖ ជនសង្ស័យជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើខ្លួនចំនួន០៤លើក។
លើកទី១ នៅថ្ងៃខែ មិនចាំឆ្នាំ២០១៨ វេលាយប់មិនចាំម៉ោងឪពុកខ្ញុំឈ្មោះ ញ៉ែម ច័ន្ទដារ៉ា បានឈ្លោះប្រកែក គ្នាជាមួយម្តាយខ្ញុំ ឈ្មោះ ស្រន សុផេន អាយុ៣៧ឆ្នាំ យ៉ាងខ្លាំងបានប្រហែលកន្លះម៉ោងទើបឈប់ ក្រោយមកម្តាយខ្ញុំបានគេងជាមួយបងប្រុសខ្ញុំម្នាក់ទៀតនៅក្រៅបន្ទប់ ចំនែកខ្ញុំបានទៅគេងជាមួយឪពុកនៅក្នុងបន្ទប់ក្នុងផ្ទះ រហូតដល់ម៉ោង១៨និង០០នាទីយប់ ឪពុកខ្ញុំចាប់សំរាតសម្លៀកបំពាក់ ខ្ញុំចេញអស់រួចធ្វើសកម្មភាពរំលោភខ្ញុំរហូតបានសម្រេច បន្ទាប់ពីរំលោភរួចឪពុកខ្ញុំបាននិយាយថាបើប្រាប់ម្តាយ និងសម្លាប់ចោលរួចខ្ញុំមិននិយាយអីទេក៏លើកខោស្លៀកដេងលក់ទៅ។
លើកទី២ រំលងបានបីថ្ងៃនៅថ្ងៃខែមិនចាំឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង០០នាទីម្តាយ ខ្ញុំកំពង់ធ្វើម្ហូបហូបបាយនៅផ្ទះបាយឪពុកខ្ញំុបានហៅខ្ញុំចូលក្នុងបន្ទប់ហើយនិយាយថាបើង៉ែងប្រាប់ម្តាយង៉ែង អាញ់ហ្នឹងសម្លាប់ចោលនិយាយរួចហើយឪពុកខ្ញុំក៏បានចាប់រំលោភសេពសន្ថវៈ លើខ្ញុំជាលើកទី២រហូតបានសម្រេច។
លើកទី៣ នៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៨ នៅមន្ទីរពេទ្យជប៉ុនម្តាយខ្ញុំឈឺពោះឆ្លងទន្លេប្អូនទី៣ នៅវេលាម៉ោងប្រហែល១១ និង០០នាទីថ្ងៃត្រង់ឪពុកខ្ញុំបានជូនខ្ញុំទៅងូតទឹកនៅក្នុងបន្ទប់ទឹកពេលនោះគាត់បានធ្វើសកម្មភាពរំលោភ សេពសន្ថវៈលើខ្ញុំពីក្រោយរហូតបានសម្រេចជាលើកទី៣ ។
លើកទី៤ នៅថ្ងៃមិនចាំក្នុង ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទីយប់ ឪពុកខ្ញុំបានធ្វើសកម្មភាពចាប់ រំលោភខ្ញុំបានសម្រេចម្តងទៀតនៅក្នុងបន្ទប់ដេកក្នុងផ្ទះថ្មី។
លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ ខណៈឪពុកខ្ញុំគាត់មិននៅផ្ទះគាត់បានចេញទៅលក់នៅតាមខេត្ត ដោយទ្រាំនឹងសកម្មភាពរបស់ឪពុកមិនបានខ្ញុំក៏និយាយរឿងរ៉ាវដែលកើតឡើងប្រាប់ម្តាយខ្ញុំទាំងអស់។
រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៦ និង០០នាទីទើបឈ្មោះ ស្រន សុភេន ភេទស្រីអាយុ៣៧ឆ្នាំត្រូវជាម្តាយជនរងគ្រោះបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបានចុះដល់ផ្ទះ ជនរងគ្រោះហើយនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍។
ក្រោយពីសាកសួររួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យមិនបានសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសន្ថវៈលើជនរងគ្រោះជាកូនស្រីបង្កើតនោះឡើយ។ ក្រោយពីសាកសួររួច ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕ ដោយ៖ ឆ ដា