ឯកឧត្តម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារនាំយកថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ឧបត្ថម្ភ ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ខណៈពេលជម្ងឺកូវីដ-១៩ កំពុងរាត្បាតដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺដ៍កាចសាហាវនេះ និងដើម្បីជួយសម្រួលដល់ការងាររបស់ពន្ធនាគារខេត្ត សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភនូវថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។

អំណោយដែលបានជួយឧប្ថម្ភនៅពេលនេះមានថ្នាំលេបចំនួន២០០ប្រអប់ ម៉ាស់ចំនួន ៥០០០ម៉ាស់ អាល់កុលពីរកាន
មីចំនួន ៥០កេស ស្កស ២ការ៉ុង ទឹកក្រូច ១០កេស ទឹកត្រី ១០កេស និងទឹកស៊ីអ៊ីវចំនួន ១០កេសផងដែរ ។

អំណោយដ៍ថ្លៃថ្លា និងចាំបាច់បំផុតខាងលើនេះថ្នាក់ដឹកនាំពន្ធនាគារ ខេត្តកំពង់ឆ្នាំងសម្តែងនូវទឹកចិត្តនិង
មនោសញ្ជេតនាយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពនិង សុខភាព ពីសំណាក់ ថ្នាក់ដឹកនាំដ៏មានគុណធម៌ និង ដឹងសុខទុក្ខដល់កូនចៅថ្នាក់ក្រោម! សូមថ្លែងអំណរគុណឯកឧត្តមប្រធានសាលាដំបូងនិងឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដែលបាន យកចិត្តទុកដាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់អានាម័យថែទាំខ្លួន នឹងត្រូវលាងដៃនឹងទឹកសាប៊ូ អាកល់ ជែល ឱ្យបានជាប្រចាំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងបានការណែនាំរបស រាជរដ្ឋាភិបាល ៣.កុំ. ៣.ការពារ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការីទាំងអស់ព្រមទាំងក្រុមកាងារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយនឹងទទួលជោគជ័យគ្រប់ភារកិច្ច ៕ ដោយ សុខ គឹម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner