ភរិយាលោក កែម ឡី ទម្លាយការពិត គឺមិនដែលបានលុយពីសម រង្ស៊ី និងមូលនិធិផ្សេងៗនោះទេ

ភ្នំពេញ : អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានទម្លាយឱ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់ បានទៅរស់នៅប្រទេសអូស្ត្រាលី មិនដែលបានទទួលថវិកាជំនួយពីសម រង្ស៊ី និងមូលនិធិណាមួយទេ។ ការទម្លាយរឿងនេះរបស់ភរិយាលោក កែមឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាន  cambodiadaily ដោយអ្នកយកសារព័ត៌មានអង្គភាពមួយនេះបានចោទសួរអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រី គ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយ ដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោក សម រង្ស៊ី ដែលតែងតែប្រមូលលុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារហ្នឹងថា តើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិតកែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។

អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា“ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។

សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ 

គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែងក្បែរស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១៦។ សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។ ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់។ ឃាតករូបនេះក៏ត្រូវបានកាត់ទោសដោយតុលាការ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner