ក្រសួងសុខាភិបាលកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំង (Video Inside)

រយៈពេលនៃគម្លាតចាក់វ៉ាក់សាំង ត្រូវបានកែសម្រួលបន្ថែមជាច្រើនថ្ងៃទៀតរវាងការចាក់ដូសលើកទី១និង លើកទី២។ ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងស៊ីណូហ្វាមកន្លងមកនេះ គម្លាតនៃរយៈពេលចាក់មាន រយៈ ពេលយ៉ាងហោច១៤ថ្ងៃ ប៉ុន្តែការកែសម្រូលថ្មី បានតម្រូវឲ្យមានគម្លាតរយៈពេលចាក់មានយ៉ាងហោច២១ថ្ងៃ។ លោកស្រី ឳ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់នៅថ្ងៃនេះជុំវិញមូលហេតុ នៃការកែសម្រូលគម្លាតរយៈពេលចាក់រវាងដូសទី១និងដូសទី២យ៉ាងនេះ ។

របាយការណ៍តួលេខឆ្លងក្នុងប្រទេស ត្រូវគេកត់សម្គាល់ថានៅតែមានភាពកើនខ្ពស់ជាពិសេសក្នុងរាជធានីភ្នំ ពេញបើទោះបីជាមានការចាក់វ៉ាក់សាំងពេញលេញទាំង២ដូសលើពលរដ្ឋជាង១លាន៧សែននាក់ក្នុងខណ្ឌទាំង ១៤នោះក៏ដោយ។ គេរំពឹងថាវិធានការកែសម្រួលថ្មីនេះ នឹងអាចជួយបង្កើនសុវត្ថិភាពពលរដ្ឋអ្នកចាក់ទាំង២ ដូស អាចទប់ទល់កាន់តែប្រសើរជាងមុនចំពោះមេរោគឆ្លងថ្មីកូរ៉ូណាជាពិសេសវីរុសបំប្លែងថ្មី Delta ដែលគេរាយ ការណ៍ថា ត្រូវបានរកឃើញជាង២០ករណីហើយដែលកើតឡើងលើពលរដ្ឋមកពីក្រៅប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner