ការឆ្លងកូវីដកើនជិតដល់១ពាន់ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

តួលេខស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជា បានហួសចំនួន១ពាន់នាក់ហើយនៅថ្ងៃនេះ ទន្ទឹមនឹងការឆ្លង ២៤ម៉ោងចុងក្រោយនេះ មានជិត១ពាន់ករណីថែមទៀត។ តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មានចំនួន៩៩៦ ករណីដែលកើនឡើង៨១ ករណីប្រៀបធៀបនឹងម្សិលមិញ។ រយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះមក ការឆ្លងជាង ៩០០ករណី ត្រូវគេកត់សម្គាល់ថា មាន១៣លើក និងការឆ្លងខ្ទង់ជាង៨០០ករណី មាន២លើក ដែលជាសញ្ញា បង្ហាញភាពកាន់តែធ្ងន់ធ្ងរ។ ក្នុងរយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះផងដែរ ការឆ្លងមានចំនួន១ម៉ឺន៤ពាន់២២៦ ករណី។  ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះមានចំនួន៣៩នាក់ដែលនាំឲ្យចំនួនស្លាប់សរុបបាន ឈានចូលខ្ទង់ពាន់ជាលើកដំបូងនៅថ្ងៃនេះ។ ការស្លាប់ សរុបមានចំនួន១ពាន់២៥នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៥កក្កដានេះ។ 

ក្នុងចំណោមការឆ្លងថ្មី៩៩៦ករណីនៅថ្ងៃនេះ,  ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មាន ចំនួន៨២៩ករណីដែលកើនឡើង១៧១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន១៦៧ករណី ដែលជាតួលេខកើនឡើង៩០ករណីផងដែរបើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៥ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៩៧នាក់ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៤ពាន់៦១១នាក់ និងការព្យាបាលជាសះស្បើយសរុប មានចំនួន៥ម៉ឺន៦ពាន់១៧៨នាក់ ក្រោយ ការព្យាបាលជាសះស្បើយ៨១៣នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner