ខេត្តកំពត ឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនខ្ពស់ជាងម្សិលមិញចំនួន ៥នាក់ ។

យោងតាម រដ្ឋបាលខេត្ត ការឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច ៣នាក់, ក្រុងកំពត ១១នាក់, ស្រុកឈូក ៦នាក់, ស្រុកដងទង់ ម្នាក់, ស្រុកទឹកឈូ ៨នាក់, ស្រុកអង្គរជ័យ ២នាក់, ស្រុកបន្ទាយមាស ៤នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ស្ពឺចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាស្រ្តីចំ ណាស់ អាយុ ៦៧ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងស្រុកទឹកឈូ ។

ខេត្តកំពតគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៩៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៧២នាក់ និងមានអ្នកស្លាប់បាន កើនដល់ចំនួន ២៨នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner