នៅឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញដំណាប់ស្វាយមានចំនួនជាង១,២ម៉ឺនតោន កើនឡើងចំនួន១៩៨,៦០ភាគរយ (មានវីដេអូ)

កម្ពុជា៖ ដំណាប់​ស្វាយ​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ បាន​ដណ្តើមចំណែក​ទីផ្សារ​នាំចេញ​ទៅកាន់​បរទេស​បាន​សរុប​ចំនួន ប្រមាណ​ជា០៨ប្រទេស​ហើយ ។ ​ប្រទេស​ទាំងនោះ មាន​ចិន ជប៉ុន កូ​រ៉េ ហ្វី​លី​ពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស ​។

​ទន្ទឹមនេះ ក្រសួង​សិ​កម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អោយដឹងថា នៅក្នុង​រយៈពេល០៦ខែ ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២១នេះ កម្ពុជា​នាំចេញ​ដំណាប់​ស្វាយ​មាន​ចំនួន១ម៉ឺន២ពាន់៧៦៨,៦១ តោន កើនឡើង​ចំនួន១៩៨,៦០ភាគរយ ​។

ស្របពេលជាមួយគ្នានោះដែរ កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន១ម៉ឺន៤៧៦,០៩តោន ​ជប៉ុន​ចំនួន៥១២,៥០តោន ​កូរ៉េ​ចំនួន១៣,៧៩តោន ​ហ្វីលីពីនចំនួន៦៤៧,២៩តោន ​ថៃ​ចំនួន ១ពាន់២០,៦១តោន សហរដ្ឋអាមេរិក​ចំនួន៥,៣៩តោន ​វៀតណាម ចំនួន៧៦,៨០តោន និង​ ​អង់គ្លេស១៦,១៤តោន ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner