ខេត្តសៀមរាប ឆ្លងថ្មី១២០នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញការឆ្លងជំងឺកូវីដ-១៩ ចំនួន១២០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងកើនឡើង៣៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួម មានពលរដ្ឋក្នុងស្រុកជីក្រែង១៥នាក់, ក្រុងសៀមរាប៥៨នាក់, ស្រុកអង្គរ ជុំ២៨នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់,ស្រុកបន្ទាយស្រី២នាក់, ស្រុកវ៉ារិន២នាក់, ស្រុកប្រាសាទ បាគង២នាក់, មកពីខេត្តកំពង់ចាម ម្នាក់,  និងឆ្លងលើពលករមកពីប្រទេសថៃ៥នាក់។

ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន២ពាន់ ៨៣១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់១០៩នាក់និងស្លាប់២៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner