អាមេរិក ម៉ិចស៊ីកូ អែលសាល់វាឌ័រ កាណាដា ឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ CONCACAF Gold Cup

ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអាមេរិកខាងជើង 2021 CONCACAF Gold Cup បានរកឃើញ៤ក្រុមបន្ថែមឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយមុនគេ កឺក្រុម អាមេរិក ម៉ិចស៊ីកូ អែលសាល់វាឌ័រ និងកាណាដា ។


ពានរង្វាន់CONCACAF Gold Cup រៀបចំឡើងពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ធ្វើឡើងនៅ១០កីឡដ្ឋាន ក្នុងសហរដ្ឋអាមេរិក ដោយមានក្រុម១៦ចូលរួម បែងចែកជា៤ពូល ។ ក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ និងបន្តជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ។


សូមបញ្ជាក់ថា ពានរង្វាន់ CONCACAF Gold Cup រៀបចំនៅរាល់២ឆ្នាំម្តង ខណៈក្រុមជម្រើសជាតិម៉ិចស៊ីកូ ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់១១លើក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner