កម្ពុជានឹងរងឥទ្ធិពលកូនព្យុះទី៧ សេមប៉ាកា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធាទឹកនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃនេះ មានវិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ឈ្មោះ សេមប៉ាកា CEMPAKA នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន។ ក្រសួងធនធានទឹកបានព្យាករណ៍ថា ជ្រលងនៃកូនព្យុះសេមប៉ាកា រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រពន្ធ័សម្ពាធទាប ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា។

លក្ខណៈបែបនោះ នឹងធ្វើឲ្យអាកាសធាតិនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២កក្កដាឆ្នាំ២០២១ បណ្ដាខេត្តនៅតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង។

បណ្ដាខេត្តនៅតាមតំបន់ទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង។ ចំណែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលអាចនឹងបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងកោះកុង។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner