ទំព័រដើមព័ត៌មានប្រជាជនមីយ៉ាន់ម៉ាមួយចំនួនល្មើសនឹងបម្រាមគោចររបស់យោធាដើម្បីជួយសង្រ្គោះអ្នកជម្ងឺកូវីដ-១៩

ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនល្មើសនឹងបម្រាមគោចររបស់យោធាដើម្បីជួយសង្រ្គោះអ្នកជម្ងឺកូវីដ-១៩

ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ាមួយចំនួន​កំពុងប្រឆាំងនឹងបម្រាមគោចរយោធាដើម្បីស្វែងរកអុកស៊ីសែនអោយទៅអ្នកជម្ងឺកូវីដ-១៩ ធ្ងន់ធ្ងរ ខណៈរលកឆ្លងក្នុងសហគមន៍ដែលមានវីរុសបំប្លែងថ្មីបានផ្ទុះឡើងនៅប្រទេសនេះ។

រលកថ្មីនៃការឆ្លងក្នុងសហគមន៍កើតឡើងក្រោយមានរដ្ឋប្រហារក្នុងប្រទេស ហើយបុគ្គលិកពេទ្យជាច្រើននាក់បានចូលរួមយុទ្ធនាការប្រឆាំងនឹងយោធាទូទាំងប្រទេសដែលបណ្តាលអោយខ្វះធនធានក្នុងការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងកង្វះអូកស៊ីសែន ព្រមទាំងបុគ្គលិនពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺ ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនបានល្មើសនឹងវិធានការណ៍រឹតបន្តឹងរបស់យោធាដើម្បីស្វែងរកអុកស៊ីសែនដល់អ្នកជម្ងឺដែលត្រូវការ។ ក្រុមស្ម័គ្រមួយចំនួនបានទទួលការឱបត្ថម្ភជាថវិការតាមរយៈអ្នកឱបត្ថម្ភក្នុងបណ្តាញសង្គមដើម្បីទិញបំពង់អុកស៊ីសែនដើម្បីផ្គត់ផ្គង់អ្នកជម្ងឺ។

លោក Phoe Thar​ បានចេញទៅក្រៅពីព្រលឹមដើម្បីប្រមូលបំពង់អុកស៊ីសែនពីផ្ទះរបស់អ្នកជម្ងឺកូវីដ-១៩ នៅក្នុងទីក្រុងម៉ាន់ដាឡេនប្រទេសមីយ៉ាន់ម៉ា។ លោក Thar​​ និងក្រុម​អ្នកស្ម័គ្រចិត្តព្យាយាមជួយសង្គ្រោះជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលប្រព័ន្ធសុខាភិបាលបានដួលរលំយ៉ាងខ្លាំងចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភះ ហើយឥឡូវនេះប្រឈមមុខនឹងការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ថែលទៀតផង។

តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉ុទ័រ លោក Thar​ បាននិយាយថា​ បញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមការងារស្ម័គ្រចិត្តរបស់លោកគឺបច្ចុប្បន្នតម្រូវការបំពង់អុកស៊ីសែនគឺមានច្រើន។

តួលេខរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងដល់ ២៣៣ នាក់ត្រឹមថ្ងៃទី ១៧ កក្កដា ប៉ុន្តែពេទ្យព្យាបាលអ្នកជម្ងឺបាននិយាយថា ចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះទៅទៀត។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យមានការចូលរួមជាអន្តរជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាដែលជាកត្តាដែលកំពុងជំរុញឱ្យមានវិបត្តិកូវី-ដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា វិស័យសុខាភិបាលនៅប្រទេសមីយ៉ាន់ម៉ាបានដួលរលំ រួមទាំងការមិនទុកចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ាទៅកាន់របបយោធាបានបង្កើតជាកត្តាដែលអាចបណ្តាលឱ្យបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ាជាច្រើន បើសិនជាគ្មានជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិទេ។

លោក Andrews ​បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៧ ខែកក្កដាស្តីពីស្ថានការណ៍បន្ទាន់នៅប្រទេសមីយ៉ាន់ម៉ាដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសនេះ។

លោកបាននិយាយថា៖ « របបយោធាខ្វះធនធាន សមត្ថភាព និងភាពស្របច្បាប់ដើម្បីធ្វើឲ្យវិបត្តិនេះស្ថិតនៅក្រោមការគ្រប់គ្រង ។ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺមានគ្រោះថ្នាក់ខ្លាំង ជាពិសេសដោយសារតែការមិនទុកចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ាទៅកាន់របបយោធា»។

លោកបានបន្តនិយាយថា សហគមន៍អន្តរជាតិត្រូវជួយសម្របសម្រួលស្ថាប័នមិនមែនយោធា និងមិនមែននយោបាយដើម្បីមានគំនិតផ្តួចផ្តើមឆ្លើយតបស្ថានការណ៍កូវីដ-១៩ ដែលរួមមាន យុន្ទាការចែកចាយវ៉ាក់សាំងកាពារកូវីដ-១៩ ដែលប្រជាជនមីយ៉ាន់ម៉ាអាចនឹងជឿទុកចិត្តបាន។

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម