ប្រមុខការពារជាតិអាមេរិកនឹងប្រើឱកាសបំពេញទស្សនកិច្ចនៅអាស៊ី បង្ហាញពីសារៈសំខាន់ដែលរដ្ឋបាលលោក បៃដិន ផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន (មានវីដេអូ)

អាមេរិក ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) នឹងចាកចេញទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែកក្កដានេះ ដោយក្នុងកំឡុងដំណើរទស្សនកិច្ចនេះ លោកនឹងឈប់សំចតនៅក្នុងប្រទេសហ្វីលីពីន សង្ហិបុរី និងវៀតណាម ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ឡយដ៍ អូស្ទីន នឹងបង្ហាញអំពីសារៈសំខាន់ដែលរដ្ឋបាលរបស់លោក ចូ បៃដិន និងលោកស្រី កាមេឡា ហារីស ផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាផ្នែកដ៏សំខាន់មួយ នៃស្ថាបត្យកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ស្របពេលជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់លោក អូស្ទីន នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner