មនុស្ស​ជំនិត​របស់លោក កឹម សុខា : “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​”

​ភ្នំពេញៈ មនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​ហៅ​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត ​សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច​នៅ​ប្រទេស​ភូមា​នោះ គឺជា​អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ​បាន​ហៅ​ការអំពាវនាវ​នេះ គឺជា​ការស្រមើស្រមៃ​។ ជាការ​គិត​បែប​ចម្កួត​នយោបាយ និង​ជា​បទឧក្រិដ្ឋ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​លើកលែង​ឱ្យបានទេ ចំពោះ​បុគ្គល​នេះ និង​បក្ខពួក ឬ​បើ​បើ​ជន​ណា​ចូលរួម​ជាមួយ​អំពើ ​និង​សកម្មភាព​ខុសច្បាប់​នេះ។​

​លោក​ មុត ចន្ថា ដែលជាមនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ លោក កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​ក្នុងស្រុក រីឯ​លោក ​សម រ​ង្ស៊ី ខំប្រឹង​អូស​ចេញ​។ ភាពខុសគ្នា​! ”​។​

​ការសរសេរ​របស់លោក ​មុត ចន្ថា គឺ​ចង់​ដាស់តឿន​ដល់​អ្នកនយោបាយ និង​សកម្មជន​ដែល​ងប់ងុល​ជឿ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដូច​នៅ​ប្រទេស​ភូមា កុំ​ជឿ​តាម​មេ​ឧទ្ទាម​រូបនេះ ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។ អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច គឺ​បើសិន​ជាមាន​អ្នកនយោបាយ​ស្ទើរភ្លើង និង​សកម្មជន​នៅក្នុង​ស្រុក​ដែល​នាំគ្នា​អនុវត្តន៍តាម​ការអំពាវនាវ​នេះ គឺ​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់​ជាក់​ជាពុំខាន​។ តួយ៉ាង​ដូចជា​អ្នកនយោបាយ​មួយចំនួន និង​សកម្មជន​ខ្លះ ដែល​បាន​អនុវត្តន៍តាម​ផែនការ​ខុសច្បាប់​របស់​សម រង្ស៊ី គឺមាន​ខ្លះជាប់ពន្ធនាគារ និង​ខ្លះ​រត់ចោលស្រុក ចោល​ប្រពន្ធ​ចោល​កូន​។​

​ចំណែក​លោក​ សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា បាន​បញ្ជាក់ថា បើ​មានការ​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់ ដែល​មិនកើត​ចេញពី​ការបោះឆ្នោត​ ហើយ​បង្កើត​កងទ័ពប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើតចេញពី​ការ​ឆ្នោត​នោះ ទោះ​បង្កើត​នៅទីណា ប្រទេស​ណាក៏ដោយ វា​គឺជា​អង្គការ​ភេរវកម្ម ដែល​ប្រឆាំង​សេចក្តីសុខ​សន្តិភាព​រប​ស់​ប្រជាជន​កម្ពុជា ប្រឆាំង​ស្ថិរភាព​នយោបាយ​នៃ​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អនុវត្ត​ន៍ច្បាប់ ទាមទារ​ឱ្យចាប់ខ្លួន​ពួកនេះ​មក​កាត់ទោស​តាមច្បាប់​របស់​កម្ពុជា។​ លោក ​សួន សេរី​រដ្ឋា បាន​បន្តថា នេះ​គឺជា​ការស្រមើស្រមៃ​។ ជាការ​គិត​បែប​ចម្កួត​នយោបាយ និង​ជា​បទឧក្រិដ្ឋ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​លើកលែង​ឱ្យបាន​ចំពោះ​បុគ្គល​នេះ និង​បក្ខពួក ឬ​បើ​បើ​ជន​ណា​ចូលរួម​ជាមួយ​អំពើ​ និង​សកម្មភាព​ខុសច្បាប់​នេះ ។

​លោក​ថា “​ខ្ញុំ​ហៅថា​ជាការ​ស្រមើស្រមៃ​ និង​ជា​ចម្កួត​នយោបាយ ​ពីព្រោះ​បុគ្គល​មេដឹកនាំ​បក្ស​ខ្មោច​រត់ចោលស្រុក រូបនេះ​បាន​អស់លក្ខណ៍​នយោបាយ​រប​ស់​ខ្លួន​ទៅហើយ​… ហើយ​ជីវិត​នយោបាយ​របស់ខ្លួន​ក៏​វា​បាន​ស្លាប់​បាត់ទៅហើយ នៅពេលដែល​អតីត​កូនចៅ ជា​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ខ្លួន​ចេញទៅ​បង្កើត​គណបក្ស​ថ្មី ព្រោះ​គេ​លែងមាន​ជំនឿ គេ​អស់ជំនឿ​នឹង​ការ​រង់ចាំ​ការបោកប្រាស់​របស់​បុគ្គ​ល​នេះ ​ដែល​ចេះ​ត្រឹមតែ​អង្គុយ​ទាញយក​ព្រឹត្តិការណ៍​អន្តរជាតិ​ មក​បោកប្រាស់​លួងលោម​ឱ្យ​គេ​រង់ចាំ​ខ្លួន​ថ្ងៃនេះ ថ្ងៃនោះ ឆ្នាំនេះ ឆ្នាំក្រោយ​ជាច្រើនលើក ហើយ​ប្រមូល​តែ​លុយ​យកទៅ​ចាយវាយ​សប្បាយ​ហ៊ឺហារ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​កូនចៅ​ខ្លួន​នោះ ”​។​

​លោក​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​គណបក្ស​ឈ្នះឆ្នោត ត្រូវបាន​ប្រគល់​អំណាច​ឲ្យ​ដឹកនាំ​រាជរដ្ឋាភិបាលដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ! ។​ពោលគឺ​មិនមែន​គណបក្ស​ចាញ់ឆ្នោត​ធ្វើ​រដ្ឋប្រហារ ដេញ​គណបក្ស​ឈ្នះឆ្នោត​មិន​ឱ្យកាន់អំណាច ដូច​នៅ​ប្រទេស​ភូមា​នោះទេ ! ។ ករណី​នៅក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស​ចាញ់ឆ្នោត មិន​ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ដឹកនាំ​បង្ក​សកម្មភាព​ និង​អំពើ​អនាធិបតេយ្យ បំផ្លាញ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មិន​គោរព​ច្បាប់​ បើទោះបីជា​មានការ​អត់ធ្មត់​ និង​សម្បទាន​លើកលែង​ជាច្រើនលើក​ច្រើនសារ​ពី​សំណាក់គណបក្ស​ឈ្នះឆ្នោត​ក៏ដោយ។ ដូច្នោះ ការយក​ច្បាប់​រដ្ឋ​មក​អនុវត្ត​ន៍លើ​ក្រុម​អ្នកនយោបាយ​នៃ​គណបក្ស​ដែល​ចាញ់ឆ្នោត ដើម្បី​ធានា​នូវ​ស្ថិរភាព​នយោបាយ ការពារ​សន្តិសុខ​ជាតិ និង​ថែរក្សា​សន្តិភាព​លើ​ផ្ទៃ​ប្រទេស គឺជា​កាតព្វកិច្ច​របស់រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត តំណាង​ឱ្យឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត ជា​ម្ចាស់ឆ្នោត ! ដែល​ទាំងអស់នេះ​វា​ខុស ​និង​ផ្ទុយគ្នា​ទាំងស្រុង​ពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ភូមា។ រាជរដ្ឋាភិបាល​កម្ពុជា ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ជា​អ្នកគ្រប់គ្រង​អាសនៈ​នៅ​អង្គការសហប្រជាជាតិ និង​នៅ​គ្រប់​អង្គការ​អន្តររដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​ទាំងអស់ ដែល​កម្ពុជា​ជា​សមាជិក ! បើ​ជន​ណា ក្រុម​ណា បុគ្គល​ណា ឬ​បក្ស​ណា​ញុះញង់​ឱ្យបង្កើត​រដ្ឋាភិបាល​នៅក្រៅ​ស្រុក និង​បង្កើត​កងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់ នោះ​គឺជា​អំពើ​ក្បត់ជាតិ ​ដែល​ត្រូវតែ​ចាប់​យកមក​កាត់ទោស​តាមច្បាប់​របស់​កម្ពុជា​ជា​ធរមាន​..! ដូចនេះ​អ្នកចូលរួម​ក្នុង​អំពើ​ខុសច្បាប់​ទាំងនេះ ក៏ត្រូវ​មានទោស​ និង​ទទួលទោស​ដូចគ្នា​ដែរ​៕​
ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner