ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបកើនដល់៣៧ករណីនៅថៃ ក្រោយទើបរកឃើញ២ករណីបន្ថែមទៀត

ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ចំនួន២ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងជម្ងឺរលាកសួតនេះសរុបកើនដល់៣៧ករណី ។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃបានលើកឡើងថា ករណីថ្មីទាំងពីរនោះ គឺជាជនជាតិថៃ ដោយម្នាក់ជាស្រ្តីវ័យ៣១ឆ្នាំ ដែលសមាជិកគ្រួសារគាត់មានប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន និងម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលជាបើកបរឲ្យក្រុមភ្ញៀវទេសចរចិន ។

ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ ប្រទេសថៃក៏មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីសរុប២២នាក់បានចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីជាសះស្បើយវិញ ស្របពេលដែល១៥នាក់ផ្សេងទៀតកំពុងបន្តទទួលការព្យាបាលនៅឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner