អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៣ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៩២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩២លាន២២ម៉ឺន៨ពាន់៣០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៣ម៉ឺន៣ពាន់៣២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន៩២ម៉ឺន៣ពាន់៤២០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨ម៉ឺន១ពាន់៧១៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន២៩លាន៤៣ម៉ឺន៥ពាន់១៧១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២១ម៉ឺន៥ពាន់១៤២នាក់ ស្លាប់៤១ម៉ឺន៨ពាន់៥១១នាក់ និងជាសះស្បើយ៣០លាន៣៨ម៉ឺន៣ពាន់១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៤១ម៉ឺន៩ពាន់៧៤១នាក់ ស្លាប់ចំនួន៥៤ម៉ឺន៤ពាន់៣០២នាក់ និងជាសះស្បើយ១៨លាន១២ម៉ឺន៤ពាន់៦២១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner