ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗជាង១ម៉ឺន៣ពាន់ករណី និងស្លាប់១០៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ថៃបានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់២ករណី និងស្លាប់១០៨នាក់បន្ថែមទៀត នេះបើតាមប្រភពពីក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ។

បើតាមប្រភពដដែលនេះ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន ១ម៉ឺន១ពាន់៩៥៣ករណីជាប្រជាជនទូទៅ និង ១ពាន់៤៩ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺកូវីដចំនួន៨ពាន់២៤៨នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។

ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង មានអ្នកជំងឺចំនួន៤១ម៉ឺន៦១៤នាក់ ក្នុងនោះមាន២៧ម៉ឺន៧ពាន់៣០នាក់បានជាសះស្បើយ ។ ដោយឡែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៥១៦ នាក់ ធ្វើអោយការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៦១០នាក់ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner