វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍នៅថ្ងៃពុធនេះ

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុង២៣ខេត្ត-ក្រុង ធ្វើអោយករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម នៅក្នុងរលកថ្មីបានកើនឡើងដល់៦ម៉ឺន១ពាន់៨៨៩ករណីគិតត្រឹមព្រឹកថ្ងៃពុធនេះ ។  

ប្រភពបានអោយដឹងថា ក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះទីក្រុងហូជីមិញ រកឃើញអ្នកឆ្លងថ្មីចំនួន១ពាន់៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong រកឃើញ៦៥៧ករណី និង Dong Nai រកឃើញ៨៥ករណី ។ ជាមួយគ្នានេះ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅក្នុងរលកចុងក្រោយនេះ ។

គួរកត់សម្គាល់ ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមក ករណីឆ្លងក្នុងសហគមន៍ត្រូវបានកត់ត្រានៅក្នុង៦០ខេត្ត-ក្រុង ក្នុងចំណោម ៦៣ខេត្ត-ក្រុងរបស់ប្រទេសវៀតណាម ខណៈដែលទីក្រុង ហូជីមិញ មានករណីឆ្លងច្រើនជាងគេ ពោលគឺ៣ម៉ឺន៩ពាន់៥២៦ករណី ៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner