ឡៅ សៃណេត អ្នកបន្តវេនគុនខ្មែរត្រកូលឡៅយកពូទាំង៣ជាគំរូប្រឡូក ក្នុងវិស័យប្រដាល់

អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ សៃណេត ដែលជាក្មួយប្រុសបង្កើតកីឡាករ ឡៅ ចិត្រា ឡៅ ចន្ទ្រា និងអតីតអ្នកប្រដាល់ ឡៅ ស៊ីណាត បានយកពូទាំង៣ជាគំរូប្រឡូកក្នុងអាជីពគុនខ្មែរ ដើម្បីភាពល្បីល្បាញ នាពេលអនាគត ។


អ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ស្ពឺរូបនេះ បានពន្យល់ថា កក្តាដែលជម្រុញអន្ទង់ចិត្តឲ្យខ្លួនចូលចិត្ត និងចាប់យកអាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយសារតែខ្លួនមើលឃើញពូទាំង៣ ចាប់តាំងពីវ័យកុមារមកម្ល៉េះ ដូច្នោះហើយ ទើបធ្វើឲ្យគេចិញ្ចឹមចិត្ត ពេលធំដឹងក្តី នឹងចាប់យកអាជីពមួយនេះ ។

ឡៅ សៃណេត អះអាងថា ស្នៀតប្រយុទ្ធ លោកពូទាំង៣របស់គេសុទ្ធសឹងជាស្នៀតអ្នកលេងគុនខ្មែរពន្លកថ្មីយកមកហ្វឹកហាត់ លើសង្វៀនស្ទើរគ្រប់ប្រកួតទាំងអស់ ប៉ុន្តែស្នៀតដែលគេពេញចិត្ត និងប្រើហើយទទយលបានជោគជ័យ គឺស្នៀតកីឡាករ ឡៅ ចិត្រា ព្រោះស្នៀតប្រយុទ្ធច្បាស់ធ្ងន់ និងរហ័ស ។


អ្នកបន្តវេនគុនខ្មែរជំនាន់ក្រោយត្រកូលឡៅរូបនេះ បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីក៏សាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺ ក្នុងអាជីពគុនខ្មែរ នាពេលអនាគត ដូចពូបង្កើតទាំង៣ ដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ឡៅ សៃណេត គឺជាក្មួយប្រុសបង្កើត ឡៅ ចិត្រា ឡៅ ចន្ទ្រា និងអតីតអ្នកប្រដាល់ ឡៅ ស៊ីណាត បានចូលរួមប្រឡូកក្នុងអាជីពគុនខ្មែរ បានប្រមាណជាងមួយឆ្នាំហើយ ធ្លាប់ឡើងសង្វៀនប្រកួតចំនួន១៦ដង ឈ្នះ៨ ស្មើរ៤ និងចាញ់៤ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner