វៀតណាម​ផ្តើម​ដឹកទំនិញ​ផ្ទាល់ទៅ​អឺរ៉ុប ​តាម​រថភ្លើង​លើកដំបូង​

រថភ្លើង​ដឹកទំនិញ​បាន​ចាកចេញ​ពី​ក្រុង​ហាណូយ​ ​ឆ្ពោះទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​០​ ​កក្កដា​ ​២​០​២​១​ ​ដោយ​ផ្ទុក​ផលិតផល​ ​ដូចជា​ ​ផលិតផល​កាត់​ដេរ​វាយនភណ្ឌ​ ​មាន​ទាំង​ស្បែកជើង​ស្បែក​ជាដើម​។​

​ផ្លូវ​រថ​ថ្មី​នេះ​​​នាំ​ជើង​រថភ្លើង​ពី​ស្ថា​នី​យ៍ ​នៅ​ក្នុង​ក្រុង​ហាណូយ​ ​ទៅ​ក្រុង​នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប​ ​ខណៈ​ដែល​ទូ​រថភ្លើង​ផ្ទុក​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​ដឹក​បន្ត​ដោយ​រថយន្ត​ ​ទៅកាន់​ទិសដៅ​ចុង​ក្រោយ ​គឺ​ក្រុង​ R​otter​dam​ ​នៃ​ប្រទេស​ហូឡង់​ ​នេះ​បើ​តាមអយស្ម័យានវៀតណាម​ ​Vietnam​ ​Railway​s ​។​

​យ៉ាងណាក៏ដោយ​ ​រថភ្លើង​ផ្ទុក​ទូ​កុងតឺន័រ​ប្រវែង​ជាង​១​២​ម៉ែត្រ​នីមួយៗ​ ​នឹង​ត្រូវ​ឆ្លងកាត់​ក្រុង​ ​Z​hen​g​z​h​ou ​ប្រទេស​ចិន​ ​ហើយក៏​ក្លាយ​ជា​រថភ្លើង​ភ្ជាប់​រវាង​អាស៊ី​និង​អឺរ៉ុប​ ​គោលដៅ​នៅ​ប៊ែ​ល​ហ្សិ​ក​ ​តាមរយៈ​រុស្ស៊ី​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ ​តំបន់​កណ្តាល​នានា​ ​ដោយដំណើរ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល ចន្លោះ​ពី​២​៥​ ​ទៅ​២​៧​ថ្ងៃ​។​

​តាម​គម្រោង​ ​ជើង​រថភ្លើង​វៀតណាម​ទៅ​អឺរ៉ុប​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​Rat​r​a​co​ ​ដែល​ទាក់ទង​ផ្ទាល់​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ការ​នាំ​ទំនិញ​ ​តាម​រថភ្លើង​នេះ​ ​គ្រោង​នឹង​ចេញដំណើរ​៨​រថភ្លើង ​ក្នុង​១​ខែ​៕​ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner