តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩


យោងតាមអត្ថបទមួយចេញផ្សាយដោយ BBC ដាក់ចំណងជើងថា តើជប៉ុនគ្រប់គ្រងកូវីដ១៩ដូចម្តេច ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ? ចេញផ្សាយ នាថ្ងៃទី២១ កក្កដា នេះថា មានមនុស្ស៧៥នាក់ហើយ បានឆ្លងកូវីដ១៩ ជាក្រុមមនុស្សពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលគេនឹងសម្ពោធបើកផ្លូវការ នាថ្ងៃទី២៣ កក្កដាខាងមុខមួយនេះ។

ប្រភពថា ករណីជាង៧០នាក់នេះ គឺមានទាំងមន្ត្រីរៀបចំ និងអត្តពលិក ពោលគឺរាប់ចាប់តាំងពីថ្ងៃទី១ កក្កដាមកដល់ ២១ កក្កដានេះ ហើយរបាយការណ៍នេះបានមកពីគណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួត International Olympic Committee (IOC)។

យ៉ាងណាក៏ដោយ គេថា អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ អត្ថបទនេះ ក៏បានចេញផ្សាយថា មេធំរៀបចំព្រឹត្តិការណ៍នេះទើបបានគូសបញ្ជាក់ដែរថា គ្មានគម្រោងលុបចោលកម្មវិធីប្រកួតណាមួយទេ មកទល់ពេលនេះ។ គេក៏សរសេរថា ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner