ប្រវត្តិល្អាងល្ខោន ឬល្អាងក្បាលខ្មោច ( ភ្នំសំពៅ បាត់ដំបង)

ល្អាងក្បាលខ្មោច ដែលមានដាក់តាំងលលាដ៍ក្បលក្នុងទូកញ្ចក់មួយ គឺធាតុរបស់ជនរងគ្រោះដែលត្រូវពួកឃាតកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។ តាមប្រវត្តិនិទានតៗគ្នាឱ្យដឹងថា ដើមឡើយល្អាងនេះ មានឈ្មោះថា «ល្អាងល្ខោន» ជាទីកន្លែងសម្រាប់ក្រុមល្ខោនរបស់ព្រះបាទរាជកុល ស្នាក់នៅ អំឡុងពេលចូលមកដណ្តឹងព្រះនាងរំសាយសក់។

ប៉ុន្តែ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយល្អាងនេះ ទៅជាល្អាងឃាតកម្មមួយដ៏សែនខ្លោចផ្សា គួរឱ្យអាណោចអាធ័មបំផុត។ មនុស្សរាប់ពាន់នាក់ ត្រូវបានពួកបនអាវខ្មៅ ប៉ុល ពត ចាប់វាយសម្លាប់ពីខាងលើមាត់ល្អាង រួចទម្លាក់ចុះ។ ល្អាងល្ខោន បានប្រែក្លាយទៅជាល្អាងក្បាលខ្មោច ដែលពោរពេញទៅដោយសាកសពជនរងគ្រោះ និងឈាមហូរប្រឡាក់ដាបពាសពេញក្នុងល្អាង ក្រោយឆ្លងកាត់នូវរបបប្រល័យពូជសាសន៍៕

ប្រភព៖ គឹម បញ្ញារ័តន៍

#ល្អាងល្ខោន#កម្ពុជាប្រជាធិបតេយ្យ#ភ្នំសំពៅ#បាត់ដំបង#ល្អាងក្បាលខ្មោច
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner