ព្រឹត្តិការណ៍ប្រកួត Mobile Legends: Bang Bang លីគអាជីពដ៏ធំលើកដំបូងនៅកម្ពុជា

កីឡាអេឡិចត្រូនិក ចាប់ផ្តើមបើកការប្រកួតលីគអាជីពធំបំផុតដំបូងគេនៅកម្ពុជា លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang សម្រាប់ជើងឯកលីគ Professional Leauge Cambodia 2021 ។


Mobile Professional Leauge Cambodia 2021 នឹងប្រមូលផ្តុំដោយក្រុមល្អៗ និងកីឡាករឆ្នើមទូទាំងប្រទេស ដែលនិយមចិត្តប្រភេទកីឡាលេងតាមទូរសព្ទដៃ (MOBA) ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរ ។ ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតជើងឯកលក្ខណៈអាជីព នេះឡើង ស្របពេលវិស័យកីឡាអេឡិចត្រូនិកកម្ពុជា កំពុងទទួលបានការគាំទ្រ និងពេញនិយមខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តកីឡា E-Sports ស្របតាមទីផ្សារអេឡិចត្រូនិកនៅកម្ពុជាដែលកំពុងមានសន្ទុះខ្លាំង ។

គួរបញ្ជាក់ថា ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន និងតំណាងឲ្យកម្ពុជា ចូលរួមប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ។ អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកដ៏សំខាន់ដែលផ្តល់ឱកាសឲ្យអត្តពលិកអេឡិចត្រូនិកកម្ពុជា គ្រប់ក្រុមទាំងអស់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដ ពីការប្រកួតអាជីព ដើម្បីអភិវឌ្ឍឲ្យកាន់តែមានជំនាញ និងសមត្ថភាពខ្ពស់ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Mobile Professional Leauge Cambodia 2021 រៀបចំដោយក្រុមហ៊ុន Moonton និងនាំមកកាន់ទឹកដីកម្ពុជាលើកដំបូងដោយក្រុមហ៊ុនទូរសព្ទ Smart ទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ជាពិសេសលើប្រភេទវិញ្ញាសា Mobile Legends: Bang Bang កាន់តែរីកចម្រើន និងឈានឡើងសមត្ថភាពកាន់តែខ្ពស់ដើម្បីបោះជំហានទៅលើឆាកអន្តរជាតិ ។ ការប្រកួតនឹងប្រព្រឹត្តទៅ៣ដំណាក់កាល ។ ទី១ ការប្រកួតជម្រុះចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែសីហា ។ ដើម្បីស្វែងរកក្រុម គ្រប់តាមតម្រូវការហើយនឹងប្រកួតវគ្គសន្សំពិន្ទុទៀងទាត់ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា និងប្រកួតវគ្គខ្វែងឡើងផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី១ដល់ទី៣ ខែតុលា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner