ក្លឹបស្តេចសរ Real Madrid រកឃើញម្ចាស់អាវលេខ៤ ជំនួស Ramos ហើយ

ក្លិប Real Madrid ទើបតែបង្ហាញម្ចាស់អាវលេខ៤ ជំនួស Sergio Ramos ដែលចាកចេញទោចូលរួមជាមួយក្លេអ្នកមានបារាំង PSG គឺខ្សែការពារសញ្ជាតិអូទ្រីស David Alaba កាលពីថ្ងៃទី២១កក្កដាម្សិលមិញនេះ ក្រោយចាកចេញពីក្លឹប Bayern Munich ។
David Alaba បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាផ្លូវការថា អាវលេខ៤នេះ មានន័យណាស់សម្រាប់ក្លិប ហើយការផ្តល់ជូននេះជាការជម្រុញទឹកចិត្តអោយកាន់ខ្លាំងក្លាបន្ថែម នៅក្លឹបកម្រិតកំពូលនៅអេស្ប៉ាញ ។


គួរបញ្ជាក់ថា David Alaba បានបង្ហាញខ្លួនអោយក្រុម Bayern Munich ជាង៤០០ប្រកួត ចាប់តាំងពីឆ្នាំ ២០១០ នឹងឈ្នះពានរង្វាន់ចំនួន២៧ផ្សេងគ្នា ក្នុងនោះរួម Bundesliga ចំនួន១០លើក និងពានរង្វាន់ UEFA Champions League ចំនួន២លើក ក្នុងឆ្នាំ២០១៣ និង២០២០ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner