ក្រុម Brentford បានចុះកុងត្រាជាមួយខ្សែការពារកណ្តាល Kristoffer Ajer ពីក្លិប Celtic ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ

ក្រុមបាល់ទាត់ Brentford បានចុះកុងត្រាជាមួយខ្សែការពារកណ្តាលសញ្ជាតិន័រវែស Kristoffer Ajer ពីក្លិប Celtic ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។


កីឡាករវ័យ ២៣ ឆ្នាំ Kristoffer Ajer បានចូលរួមជាមួយក្លឹបនៅក្នុងលីគកំពូលអង់គ្លេស ក្នុងតម្លៃមិនត្រូវបានបង្ហាញនោះទេ។ Ajer បានចូលរួមជាមួយក្រុម Celtic អស់រយៈពេល ៤ រដូវកាលកន្លងមកហើយធ្លាប់ឈ្នះពានរង្វាន់ Scottish Premiership ៣ ដងជាប់ៗគ្នា។
សូមរំលឹកថា Ajer បានចូលរួមជាមួយក្រុម Celtic ក្នុងឆ្នាំ ២០១៦ ហើយបន្ទាប់ពីចំណាយរយៈពេលពាក់កណ្តាលរដូវកាល ២០១៦-១៧ ជាប្រាក់កម្ចីនៅឯ Kilmarnock បានបន្តបង្ហាញខ្លួនចំនួន ១៧៦ លើកសម្រាប់ក្លិប Glasgow នៅគ្រប់ការប្រកួតទាំងអស់។
ស្របពេលនោះដែរក្រុម Celtic ក៏បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារកណ្តាលស៊ុយអែត Carl Starfelt ពី Rubin Kazan ក្នុងកិច្ចសន្យា ៤ ឆ្នាំនៅថ្ងៃតែមួយរបស់ Ajer ។


Ajer គឺជាការចុះហត្ថលេខាលើកទី ២ របស់ Brentford នៅរដូវក្តៅនេះបន្ទាប់ពីនាំយកខ្សែបម្រើនីហ្សេរីយ៉ា Frank Onyeka ពី FC Midtjylland កាលពីថ្ងៃអង្គារ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner