វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១

ដីឥដ្ឋ : វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំតាមប្រព័ន្ធZoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅការងារបន្ដសម្រាប់ឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ដា្រចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកនាយក លោកនាយករង លោកនាយការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងមន្រ្តីចំណុះវិទ្យាស្ថាន។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈ ដូចខាងក្រោម៖

១- ត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆមាសទី១និងលើកទិសដៅការងារបន្ដសម្រាប់ឆមាសទី២ ឆ្នាំ២០២១
២- បញ្ហាផ្សេៗ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ដា្រចារ្យ ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ
លោកនាយកវិទ្យាស្ថានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពក្នុងឆមាសទី១និងទិសដៅបន្ត ព្រមទាំងអនុញ្ញាតឱ្យនាយការិយាល័យនិងប្រធានដេប៉ាតឺម៉ង់ ធ្វើសេចក្ដីរាយការណ៍លម្អិតអំពីសកម្មភាពការងារនិងលទ្ធផលនៅក្នុងការិយាល័យ និងដេប៉ាតឺម៉ង់នីមួយៗ ជូនអង្គប្រជុំជ្រាប។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានឯកភាពនិងបានមានប្រសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

  • ស្នើឱ្យការិយាល័យនិងដេប៉ាតឺម៉ង់ទាំងអស់ ត្រូវយកចិត្ដទុកអនុវត្ដការងារតាមកម្មវិធីការងារប្រចាំខែឱ្យស្របតាមផែនការសកម្មភាពរបស់វិទ្យាស្ថាន
  • ស្នើឱ្យគ្រប់ការិយាល័យនិងដេប៉ាតឺម៉ង់ បន្តពង្រឹងការអនុវត្តការងារនិងវិន័យរបស់មន្ត្រីខ្លួនឱ្យបានខ្ជាប់ខ្ជួន។
  • ស្នើឱ្យគ្រប់ការិយាល័យនិងដេប៉ាតឺម៉ង់ បន្តអនុវត្តគោលការណ៍ប្រឡងប្រណាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ
  • ស្នើឱ្យក២ ពង្រឹងការងារត្រួតពិនិត្យនិងគ្រប់គ្រងសម្ភារៈឧបទេសនិងសោតទស្សន៍ឱ្យបានល្អ
  • ស្នើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន បន្តអនុវត្តតាមគោលការណ៍ណែនាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជានិងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner