លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ

ភ្នំពេញៈ អតីតប្រធានគណបក្សអំណាចខ្មែរបានរិះគន់ចំៗ និងគ្មានសំចៃទៅលើក្រុមអ្នកវិភាគមួយចំនួន ព្រមទាំងក្រុមសង្គមស៊ីវិលដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ ចំណុចនេះហើយដែលបញ្ជាក់ថា ក្រុមអ្នកវិភាគ មាត់វែង មាត់ខ្លី មាត់ស្អុយ និងក្រុមសង្គមស៊ីវិលទាំងអស់នេះ គឺជាបក្ខពួកតែមួយជាមួយនឹងមេក្រុមនយោបាយរត់ចោលស្រុក។

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានថ្លែងប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះ ហេតុអ្វីបានជាក្រុមបណ្ឌិតអ្នកវិភាគទាំងឡាយ ព្រមទាំងក្រុមសង្គមស៊ីវិលផង មិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ លោកបានសង្កត់ធ្ងន់ថា យើងឃើញហើយក្រុមបណ្ឌិតអ្នកវិភាគ និងក្រុមសង្គមស៊ីវិល ដែលធ្វើគ្រប់បែបយ៉ាងចង់ជួយប្រោសអាយុជីវិតនយោបាយឱ្យមេក្រុមនយោបាយរត់ចោលស្រុករស់ឡើងវិញនោះ កន្លងមក ពួកគេធ្វើគ្រប់បែបយ៉ាង ដោយប្រមូលគ្នាលើកម្រាមដៃចង្អុលមករាជរដ្ឋាភិបាល ចោទរាជរដ្ឋាភិបាល លាបពណ៌រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង រហូតហ៊ានយកស្លាកក្រុមអង្គការសង្គមស៊ីវិលរបស់ពួកគេ ទៅគ្របការពារសកម្មជននយោបាយ នៃអង្គការភេរវកម្មបរទេសនៅក្រៅស្រុក ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ តែយើងតែងកត់សម្គាល់ និងចំណាំថា គ្រប់លើកនៅពេលដែលមេក្រុមនយោបាយរត់ចោលស្រុក និយាយ ឬអំពាវនាវអ្វីមួយដែលខុសច្បាប់ ប្រឆាំងច្បាប់រដ្ឋធម្មនុញ្ញ ឬជំរុញឱ្យយុជនប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នោះ គឺពួកគេមិនដែលលើកយកមកធ្វើការអត្ថាធិប្បាយប្រាប់ប្រជាពលរដ្ឋខ្មែរថា នេះជាអំពើខុសច្បាប់ ជានយោបាយក្បត់ជាតិ ដែលដើរផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញា នៃប្រទេសនោះទេ។ គឺពួកគេនាំគ្នាស្ងាត់ បិទមាត់ រួចចាំបំពងស្រែកថា រាជរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ឬរំលោភសេរីភាពបញ្ចេញមតិ បើរាជរដ្ឋាភិបាលចាប់ខ្លួន ឬឃាត់ខ្លួនជនណាម្នាក់ ដែលធ្វើសកម្មភាពក្បត់ជាតិ ប្រឆាំងច្បាប់ តាមការញុះញង់អំពាវនាវរបស់មេក្រុមនយោបាយរត់ចោលស្រុករបស់ពួកគេ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ចំណុចនេះហើយដែលបញ្ជាក់ថា ក្រុមបណ្ឌិតអ្នកវិភាគ មាត់វែង មាត់ខ្លី មាត់ស្អុយ និងក្រុមសង្គមស៊ីវិល (ច្រាសវិល) ទាំងអស់នេះ គឺជាបក្ខពួកតែមួយជាមួយនឹងមេក្រុមនយោបាយរត់ចោលស្រុកហ្នឹងទេ… ពួកនេះ មិនបានតម្កល់ផលប្រយោជន៍ជាតិ សន្តិសុខជាតិ សុខដុមរម្យនារបស់ប្រជាពលរដ្ឋ និងសន្តិភាពរបស់ប្រទេសជាតិជាធំទេ ! ពួកអស់នេះដេកភ័យ ដេកព្រួយ ខ្លាចតែមេក្រុមនយោបាយរត់ចោលស្រុករបស់ពួកគេនោះ មិនបានវិលចូលមកស្រុកវិញ ហើយស្លាប់ចោលឆ្អឹងនៅស្រុកគេតែប៉ុណ្ណោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner