ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងធ្លាក់ចុះ៥៩នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកបាភ្នំ៥ នាក់, ស្រុកពាមជរ ៤នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង៣ នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកកំពង់ត្របែកម្នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់ រួមមានបុរសអាយុ៥២ឆ្នាំឆ្នាំនៅស្រុកបាភ្នំ, ស្ត្រីអាយុ៦៤ឆ្នាំ នៅស្រុកស្វាយអន្ធរ និងបុរសអាយុ៧៥ឆ្នាំ នៅស្រុកមេសាង ខេត្តព្រៃវែង។

ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២១ កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៤៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់ ១៤៦ នាក់ និងស្លាប់៥៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner