ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៦នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មីថ្ងៃនេះ ជាតួលេខឆ្លងថយចុះជាងពីម្សិលមិញចំនួន ៣ នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ៧នាក់, ស្រុកក្រូច ឆ្មារម្នាក់, ស្រុកអូររាំងឪ ម្នាក់, ស្រុកតំបែរ ម្នាក់, ស្រុកពញាក្រែក ២១នាក់ , ស្រុកត្បូងឃ្មុំ ៣នាក់ និងស្រុកមេមុត ២២នាក់ ។

ខេតត្បូងឃ្មុំ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះ ស្បើយចំនួន ២៧នាក់ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner