វ៉ាក់សាំងអាមេរិក ៣លានដូសទៀតនឹងដឹកដល់វៀតណាម ៣ថ្ងៃទៀត

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ចំនួន៣លានដូសទៀតនឹងបញ្ជូនដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ខាងមុខនេះ នេះបើតាមក្រសួងការបរទេសវៀតណាមប្រកាស នាថ្ងៃទី២២ កក្កដា ម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Le Thi Thu Hang បាននិយាយថា «វ៉ាក់សាំង Moderna ៣លានដូសដែលផ្គត់ផ្គង់ដោយអាមេរិក ក្រោមយន្តការកូវ៉ាក់ ត្រូវបានរំពឹងថា បញ្ជូនដល់វៀតណាម នាថ្ងៃទី២៥ កក្កដា»។

លោកបន្តថា ជាមួយនឹងការទៅដល់នូវវ៉ាក់សាំងលឿន ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ វៀតណាមនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋ ៧០ភាគរយក្នុងចំណោមប្រជាជនសរុប នៅឆ្នាំ២០២១នេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner