នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុងប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិនទាន់ចាក់វ៉ាក់សាំង

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានគូសបញ្ជាក់ថា ស្ទើរតែមនុស្សគ្រប់គ្នានៅក្នុងប្រទេសបារាំង ដែលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ គឺអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ។
ការអះអាងបែបនេះរបស់លោក Jean Castex ត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយលោកបានប្រាប់វិទ្យុបារាំង TF1 ថា រលកទី៤នៃការជំងឺកូវីដ១៩គឺនៅទីនេះ (ប្រទេសបារាំង)… ហើយវាច្បាស់ណាស់គឺនៅទីនេះ និងថា វីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា គឺជាកក្តាជំរុញដ៏ធំបំផុតមួយសម្រាប់ករណីឆ្លងថ្មីៗ ។
លោកបានសង្កត់ធ្ងន់ថា ៩៦ភាគរយនៃករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់ករណីនៅក្នុងសប្តាហ៍នេះ ដោយក្នុងចំណោមករណីទាំងអស់ដែលយើងរកឃើញ ភាគច្រើនគឺប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំងការពារ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner