ចិនផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក

ចិន មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានអោយដឹងថា ចិនបានផ្តល់ជំនួយវ៉ាក់សាំង Covid-19 ប្រមាណជាង៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងវីរុសក៏កាចសាហាវមួយនេះ ។

មន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Xingqian បាននិយាយថា គិតមកទល់ពេលនេះ ចិនក៏បានផ្តល់ជំនួយម៉ាសជាង៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន៤.៨ពាន់លានគ្រឿងដល់ប្រទេស និងតំបន់នៅទូទាំងពិភពលោកផងដែរ ។

បើតាមមន្ត្រីក្រសួងពាណិជ្ជកម្មចិនរូបនេះ បើទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner