វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណីបន្ថែមទៀតគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់១៩៩ករណីបន្ថែមទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ធ្វើអោយចំនួនករណីឆ្លងសរុបប្រចាំថ្ងៃឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី៦ពាន់១៦៤ករណី ។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មានករណីឆ្លងចំនួន១ពាន់៧៨៥ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ៦១៥ករណីនៅទីក្រុង Binh Duong ​១៥៧ករណីនៅទីក្រុង Dong Nai ១៩៩ករណីនៅទីក្រុង Long An និង ៦៣ករណីនៅទីក្រុង Ba Ria-Vung Tau ។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ម៉ឺន៦២១ករណីនៅក្នុង៦១ខេត្ត-ក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ ខែមេសាមក ។

ដោយឡែកអ្នកជំងឺចំនួន១ពាន់៤៥០នាក់បានជាសះស្បើយ ហើយអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើអោយចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនឡើងដល់១ម៉ឺន៣ពាន់៤២១ករណី ៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner