ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ៩ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

នៅក្នុងចំណោមការឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៥០៣ករណីជាប្រជាជនទូទៅ និង ១ពាន់៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានអ្នកជំងឹកូវីដចំនួន៧ពាន់៧៧៥នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។

គួរកត់សម្គាល់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៤៦ម៉ឺន៧ពាន់៧០៧ករណី ក្នុងនោះមាន៣២ម៉ឺន១៥២នាក់បានជាសះស្បើយ ។ ចំណែកអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៧១៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៨១១នាក់ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner