ចំនួនអ្នកស្លាប់កើនដល់៣៣នាក់ និង៥,៥លាននាក់រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតវាយប្រហារប្រទេសចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បានអោយដឹងនៅថ្ងៃសុក្រនេះថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់អ្នកស្រុកនៅខេត្ត Henan ភាគកណ្តាលប្រទេសចិន ដោយមកទល់ពេលនេះ មានសេចក្តីរាយការណ៍ថា មនុស្ស៣៣នាក់ហើយបានស្លាប់ និង៨នាក់ទៀតកំពុងបាត់ខ្លួន ។
ប្រភពបានអោយដឹងថា អ្នកស្រុកប្រមាណ៥២ម៉ឺន៩ពាន់នាក់ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានទៅកាន់ទីមានសុវត្ថិភាព ។ ជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញផ្ទៃដីដាំដំណាំប្រមាណ៤៥ម៉ឺន៨ពាន់៩រយហិកតា និងបង្កអោយខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ប្រហែល៥.៤ពាន់លានយ័ន ឬស្មើនឹងប្រមាណ៨៣០លានដុល្លារអាមេរិក ។
ការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗទៀត ទីក្រុងភាគកណ្តាលប្រទេសចិន Mihe ទទួលរងការវាយប្រហារដ៏តក់ស្លុតបំផុតកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា នៅពេលប្រជាជនត្រូវបានជម្លៀសចេញដោយសារជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរបំផុតបំបែកកំណត់ត្រា ។ មនុស្សជាច្រើនខ្វះអាហារជាច្រើនថ្ងៃដោយសារទឹក អគ្គីសនី និងសេវាទូរសព្ទត្រូវបាកាត់ផ្តាច់ ។ រថយន្តត្រូវបានលិចទឹក អណ្តែតតាមផ្លូវព្រោងព្រាត ។ មកទល់ពេលនេះ មនុស្ស៣៣នាក់បានស្លាប់នៅខេត្ត Henan ដោយសារទឹកជំនន់ ប៉ុន្តែគេជឿថា ចំនួននឹងកើនឡើងខ្ពស់ជាងនេះ បើទោះបីជា ភ្លៀងធ្លាក់បានថមថយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅខេត្តដែលមានប្រជាជនច្រើន ប៉ុន្តែការទំនាក់ទំនងជួបការលំបាក ។ មនុស្សរាប់សិបពាន់នាក់ទទទួលផលប៉ះពាល់ដោយទឹកជំនន់ទូទាំងខេត្ត Henan ដែលបានធ្វើឲ្យខូចខាតយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner