អាជ្ញាធរសុខាភិបាលអាមេរិកនឹងពិចារណាលើការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ក្រុមមនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

អាមេរិក ក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នឹងពិចារណាលើសំណើដែលបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ឬ ដូសទី៣អាចជួយបង្កើនការការពារ ក្នុងចំណោមមនុស្សដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ ។

ការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣) មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ ។ យ៉ាងណាមិញ ទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC បានបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេអោយកាន់តែរឹងមាំ ។

គិតមកទល់ពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ ។ ប៉ុន្តែកាលពីសប្ដាហ៍មុន អ៊ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ខណៈក្រុមអ្នកជំនាញយល់ថា ការចាក់វ៉ាក់សាំងបន្ថែមនេះ អាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ ៕ Reuters

Matthew Horwood / Getty Images
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner