ការសិក្សាមួយបង្ហាញថា ក្រុមហ៊ុនធំៗចំនួន២០ស្ថិតនៅពីក្រោយកំណើនកាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក (មានវីដេអូ)

Video: https://fb.watch/6WgispwZza/

អន្តរជាតិ៖ មានតែក្រុមហ៊ុនចំនួន២០ប៉ុណ្ណោះ ដែលជាប្រភពរ៉ាប់រងចំនួនជាងពាក់កណ្តាល នៃវត្ថុប្លាស្ទិកដែលត្រូវបានប្រើនៅទូទាំងពិភពលោក ។ នោះគឺជាការសន្និដ្ឋាន នៃការវិភាគបណ្តាញសាជីវកម្ម នៅពីក្រោយការផលិតប្លាស្ទិក ។

ការសិក្សានេះ បានពិនិត្យទៅលើរោងចក្រប្រមាណ១ពាន់រោងចក្រដែលផលិតវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតផលប្រើប្រាស់តែមួយម្តង ។ ដបប្លាស្ទិក, កញ្ចប់ស្បៀងអាហារ និងកាបូប ស្ថិតនៅក្នុងចំណោមវត្ថុរាប់ពាន់លាន ដែលត្រូវបានប្រើម្តង ហើយបន្ទាប់មកត្រូវបានគេបោះចោល ដោយជាញឹកញាប់ត្រូវបានបញ្ចប់នៅមហាសមុទ្រ ។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងជាសម្ព័ន្ធមួយ ក្នុងនោះរួមមានទាំងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ផងដែរ ដោយមើលទៅលើក្រុមហ៊ុនណាដែលស្ថិតនៅមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់ប្លាស្ទិក ហើយនឹងប្លុកអគារដែលផលិតប្លាស្ទិកទាំងអស់ ។ ការសិក្សាស្រាវជ្រាវខាងលើ បានកត់ត្រាឈ្មោះក្រុមហ៊ុនគីមីឥន្ធនៈចំនួន២០ ដែលខ្លួនបាននិយាយថា ជាប្រភពរ៉ាប់រងរហូតដល់៥៥ភាគរយ នៃកាកសំណល់ប្លាស្ទិកដែលប្រើប្រាស់តែមួយម្តង ។ ក្រុមហ៊ុនទាំងនោះ រួមមាន ExxonMobil, Dow និង Sinopec ។

 ការសិក្សានេះទៀតសោត ក៏បានវាយតម្លៃផងដែរ ថាតើប្រទេសណាដែលផលិតកាកសំណល់ប្លាស្ទិកប្រើប្រាស់ច្រើនជាងគេ ដោយផ្អែកលើអត្រាប្រជាជន ។ ចក្រភពអង់គ្លេសស្ថិតនៅលំដាប់ទីបួន ដោយមានកាកសំណល់ប្លាស្ទិកច្រើនជាង៤០គីឡូក្រាមត្រូវបានបង្កើតឡើងសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ខណៈដែលអូស្រ្តាលីឈរនៅលំដាប់ទី ១ និងសហរដ្ឋអាមេរិកទី ២ ។ ទន្ទឹមនេះ ផ្នែកមួយនៃការកើនឡើងតម្រូវការប្លាស្ទិក គឺមកពីតំរូវការម៉ាស និងឧបករណ៍ការពារ ព្រមទាំងសម្ភារៈបម្រើការផ្នែកវេជ្ជសាស្ត្រដទៃទៀត ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ៕ ប្រភព៖ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner