គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍ ខេត្តព្រះសីហនុ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ គ.អ.ឆ.ក. ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការគ.អ.ឆ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការគ.អ.ឆ.ក. អមដំណើដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញមួយចំនួន នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ និងការពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅជាប់ស្ពានពយអូរឈើទាល ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងពិនិត្យការស្ថាបនាផ្លូវពយតាមូង និងទីតាំងស្ថាបនាបដិមាព្រះស្កន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ និងសមិទ្ធិផលនានាក្នុងក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះគណ:ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម ស្រុកព្រៃនប់ បន្តមករង្វង់ព្រះថោង នាងនាគ ត្រង់រង្វង់មូលចំណុចខ្មែរធ្វើបាន បន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានបន្តពិនិត្យស្ពានសែនត្រជាក់ចិត្ត និងបន្តពិនិត្យមើលស្ថានីយ៍អាងប្រព្រឹត្តិកម្មទី១ សម្រេចបាន ១០០ភាគរយ ដោយឡែកអាងប្រព្រឹត្តិកម្មទី២ ជិតរួចរាល់ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានា នឹងលេចជារូបរាងសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគ ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ រួមមានរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេស ចរណ៍នាពេលខាងមុខ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner